ព្រឹកព្រលឹមថ្ងៃទី ៧ ខែតុលា ទីភ្នាក់ងារព័ត៌មាន Mehr អ៊ីរ៉ង់បានចុះផ្សាយដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានឱ្យដឹងថា បំរាមធ្វើចរាចរណ៍តាមផ្លូវអកាសរបស់អ៊ីរ៉ង់បានលុបចោលហើយ ចាប់ពីវេលាម៉ោង ២៣ ថ្ងៃទី ៦ ខែតុលាទៅ ជើងហោះហើរទាំងអស់ក្នុងស្រុកនឹងដំណើរការដូចធម្មតាវិញ។
មុននេះ អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានប្រកាសថា ពីវេលាម៉ោង២១ ថ្ងៃទី ៦ ខែតុលាដល់វេលាម៉ោង ៦ ថ្ងៃទី ៧ ខែតុលា ដោយសារ “ការបង្អាក់ដំណើរការ” ការហោះហើរនិងចុះចតយន្តហោះតាមអាកាសយានដ្ឋានមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ន អ្នកដំណើរដែលបានរងផលប៉ះពាល់នឹងទទួលបានសំណង៕