-លោក Xi Jinping ប្រធានរដ្ឋចិននិងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងផ្ញើសារអបអរសាទរដល់គ្នាទៅវិញទៅមកអំពីខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូរ៉េខាងជើង។
-អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីលោកចូ បៃដិនប្រធានាធិបតីអាមេរិកផ្ញើសារអបអរសាទរបុណ្យជាតិចិនជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping ។
-ប្រធានាធិបតីបារាំងអំពាវនាវឱ្យបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែលសម្រាប់ធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា។
-រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា ការបដិបក្ខគ្នានិងអនុត្តរភាពនិយមមិនអាចដោះស្រាយបញ្ហាសកលណាមួយនោះឡើយ។
- អ៊ីរ៉ង់ថ្លែងថានឹងប្រតិបកម្មតប ដូចគ្នាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។
-អង្គការអន្តរជាតិផ្តល់វ៉ាក់សាំងការពារជំងឺអាសន្នរោគចំនួន ១,៤ លានដល់ស៊ូដង់។
-អេហ្ស៊ីបដឹកសម្ភារៈជំនួយមនុស្សធម៌ទម្ងន់ ២០ តោនទៅកាន់លីបង់៕