ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកកាសែត អំពីការដែលលោក Joe Biden ប្រធានាធិបតីអាមេរិកផ្ញើលិខិតអបអរសាទរបុណ្យជាតិចិនជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន
2024-10-06 14:25:17cri
Share with:

     ថ្ងៃទី ៥ ខែតុលា  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកកាសែតអំពីការដែលលោក Joe Biden  ប្រធានាធិបតីអាមេរិកផ្ញើលិខិតអបអរសាទរបុណ្យជាតិចិនជូនចំពោះលោក Xi Jinping  ប្រធានរដ្ឋចិន។

      អ្នកការសែតបានសួរថា  ៖ តាមការផ្សាយរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា  មេដឹកនាំប្រទេស អ្នកដឹកនាំគណៈបក្សនិងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិជាច្រើនបានផ្ញើសារលិខិតជូនចំពោះលោកXi Jinping  អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនដោយព្រមៗគ្នា  ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះគំរប់ខួប ៧៥ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន។ សូមសួរតើលោក Joe Biden  ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើលិខិតសាទរចំពោះភាគីចិនឬអត់?

      អ្នកនាំពាក្យបាននិយាយថា ពេលថ្មីៗនេះ លោក Joe Biden  ប្រធានាធិបតីអាមេរិកបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Xi Jinping  ប្រធានរដ្ឋចិនដើម្បីចូលរួមអបអរសាទរខួប ៧៥ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក Biden  បានថ្លែងក្នុងសារលិខិតសាទរថា ឆ្លៀតឱកាសខួប ៧៥ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមតំណាងឱ្យប្រជាជនអាមេរិកចូលរួមអបអរសាទរចំពោះលោកនិងប្រជាជនចិន ប្រកបដោយប្រសិទ្ធភាពដ៏ល្អបវរបំផុត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស