ថ្ងៃទី ៥ ខែតុលា ក្រសួងសុខាភិបាលស៊ូដង់បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសស៊ូដង់បានទទួលវ៉ាក់សាំងជំងឺអាសន្នរោគចំនួន ១.៤ លានដូសពីអង្គការអន្តរជាតិនៅថ្ងៃដដែលនោះ។
សេចក្តីថ្លែងការណ៍បានថែងថា ក្រោមការគាំទ្រពីសម្ព័ន្ធវ៉ាក់សាំងនិងភាពស៊ាំនឹងរោគសកល(Gavi) អង្គការសុខភាពពិភពលោកនិងអង្គការយូនីសេហ្វ ក្រសួងសុខាភិបាលស៊ូដង់បានទទួលវ៉ាក់សាំងជំងឺអាសន្នរោគចំនួនជាង ១.៤ លានដូសនៅថ្ងៃដដែលនោះ។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានចែកចាយទៅកាន់រដ្ឋចំនួនបី ដូចជារដ្ឋ Nile ជាដើម ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សជាង ១ លាននាក់ដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ ។
សេចក្តីថ្លែងការណ៍បានចែងទៀតថា ប្រទេសស៊ូដង់កំពុងខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺអាសន្នរោគ ហើយក្រសួងសុខាភិបាលស៊ូដង់នឹងបន្តផ្តល់វ៉ាក់សាំងដល់រដ្ឋផ្សេងទៀតដែលរងផលប៉ះពាល់ដោយការរីករាលដាលនេះ។
យោងតាមទិន្នន័យដែលប្រកាសដោយក្រសួងសុខាភិបាលស៊ូដង់កាលពីថ្ងៃទី ៥ ខែតុលាបានឱ្យដឹងថា ការរីករាលដាលនៃជំងឺអាសន្នរោគជុំថ្មីនៅក្នុងប្រទេសនេះក្នុងខែកក្កដាឆ្នាំ ២០២៤នេះ បានឆ្លងដល់មនុស្ស ២០៣៩៨ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៩៧ នាក់ ៕