ពេលផ្តល់បទសម្ភាសន៍ពិសេសដែលបានផ្សាយតាមវិទ្យុសាធារណៈបារាំងនៅថ្ងៃទី ៥ ខែតុលា លោក Macron ប្រធានាធិបតីបារាំងបានអំពាវនាវឲ្យបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែលសម្រាប់ធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា ។
និយាយអំពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល លោក Macron បានថ្លែងថា "អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺត្រូវវិលត្រឡប់ទៅរកដំណោះស្រាយនយោបាយ និងបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែលសម្រាប់ប្រយុទ្ធនៅតំបន់ហ្កាហ្សា ហើយលោកបានថ្លែងទៀតថា ប្រទេសបារាំងមិនផ្តល់អាវុធបែបនេះទេ។
តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីខែតុលាឆ្នាំ ២០២៣ មក រដ្ឋាភិបាលអាមេរិកបានបន្តផ្តល់ការគាំទ្រផ្នែកយោធានិងការទូតដល់អ៊ីស្រាអែល ។ នៅក្នុងខែឧសភាឆ្នាំ ២០២៤ ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ថា ខ្លួនអាច "វាយតម្លៃដោយសមហេតុផល" ថា អ៊ីស្រាអែលបានប្រើប្រាស់អាវុធដែលផ្តល់ដោយអាមេរិកក្នុងសកម្មភាពមួយចំនួនដែលរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ៕