ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អេហ្ស៊ីបដឹកសម្ភារៈជំនួយមនុស្សធម៌ចំនួន២២តោនដល់លីបង់
2024-10-06 15:03:45cri
Share with:

ក្រសួងការបរទេសអសហ្ស៊ីបបានថ្លែងសេចក្តីថ្លែងការណ៍នាថ្ងៃទី៥ខែតុលាថា អេហ្ស៊ីបបានដឹកសម្ភារៈជំនួយមនុស្សធម៌ចំនួន២២តោនដល់លីបង់។ក្នុងសេចក្តីថ្លែងការណ៍បានចែងថា សម្ភារៈទាំងអស់រួមមានសម្ភារៈវេជ្ជសាស្ត្រ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈជួយសង្រ្គោះជាដើម។យន្តហោះដឹកសម្ភារៈបានចុះចតនៅព្រលានយន្តហោះBeirut រដ្ឋធានីលីបង់នាថ្ងៃដដែល។សកម្មភាពនេះគឺអនុវត្តនូវបទបញ្ជារបស់លោក Abdul Fatah AI-Sisi ប្រធានាធិបតីអេហ្ស៊ីបដែលផ្តល់ការគាំទ្រចំពោះប្រទេសលីបង់និងប្រជាជនលីបង់ ដើម្បីឆ្លើយតបនឹងការប៉ះពាល់របស់ការវាយប្រហារនៃអ៊ីស្រាអែល។


សេចក្តីថ្លែងការណ៍នេះនៅបានថ្លែងថា ស្ថានទូតអេហ្ស៊ីបប្រចាំលីបង់បានជួយដល់ប្រជាជនអេហ្ស៊ីបចំនួន២៨៦នាក់និងក្រុមគ្រួសាររបស់ពួកគេនៅលីបង់ជិះយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីបវិលត្រឡប់មកអេហ្ស៊ីវិញ។


សូមជម្រាបថា វិវាទរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់ស្រាប់តែឡើងក្តៅក្នុងពេលថ្មីៗកន្លងទៅនេះ។តាមស្ថិតិបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលចំពោះលីបង់បានបណ្តាលឱ្យប្រជាជនលីបង់ច្រើនជាង១លាន២០ម៉ឺននាក់បាត់បង់ទីជម្រក មនុស្សជិត២ពាក់នាក់ស្លាប់បាត់បង់ជីវិត មនុស្សភាគច្រើនបាត់ទីជម្រកនិងស្លាប់គឺកើតឡើងក្នុង២សប្តាហ៍ចុងក្រោយនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស