ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingផ្ញើសារជូនពរទៅវិញទៅមកជាមួយលោកkimJong-unមេដឹកនាំកំពូលរបស់កូរ៉េខាងជើងស្តីពីខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកូរ៉េខាងជើង
2024-10-06 14:35:23cri
Share with:

    ថ្ងៃទី៦ ខែតុលា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើសារជូនពរទៅវិញទៅមកជាមួយលោកkimJong-unអគ្គលេខាធិការនៃបក្សពលកម្មកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការដ្ឋកូរ៉េខាងជើង ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកូរ៉េខាងជើង។

លោកXi Jinpingបានលើកឡើងថា ក្រោមសភាពការណ៍ថ្មីនិងក្នុងយុគសម័យថ្មី ប្រទេសចិនរីករាយរួមជាមួយភាគីកូរ៉េខាងជើង ចាត់ទុកខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ជាកាលានុវត្តភាព បង្កើនការប្រាស្រ័យទាក់ទងនិងសម្របសម្រួលជាយុទ្ធសាស្ត្រ ធ្វើឱ្យការផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមិត្តភាពកាន់តែស៊ីជម្រៅ បន្តសរសេរជំពូកថ្មីនៃមិត្តភាពប្រពៃណីរវាងប្រទេសចិននិងកូរ៉េខាងជើង រួមគ្នាជំរុញឱ្យបុព្វហេតុសង្គមនិយមនៃប្រទេសទាំង២មានស្ថិរភាពនិងភាពយូរអង្វែង ដើម្បីផ្តល់សុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប លោកKimJong-unបានលើកឡើងថា ៧៥ឆ្នាំកន្លងទៅនេះ បក្សទាំង២និងប្រទេសទាំង២បានយកឈ្នះលើគ្រប់ការសាកល្បងនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ហើយឈានទៅមុខដោយអង់អាចក្លាហានតាមមាគ៌ាសង្គមនិយម។ការបន្តវេននិងអភិវឌ្ឍចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងប្រទេសចិនដូចគ្រាមុនៗសមស្របទៅនឹងផលប្រយោជន៍មូលដ្ឋានរបស់ប្រទេសទាំង២។បក្សនិងរដ្ឋាភិបាលរបស់កូរ៉េខាងជើងនឹងបន្តខិតខំប្រឹងប្រែងសម្រាប់ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមិត្តភាពរវាងកូរ៉េខាងជើងនិងចិនអនុលោមតាមតម្រូវការនៃយុគសម័យថ្មី។សូមជូនពរក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនដែលចាត់ទុកលោកXiJinpingជាស្នូល ប្រជាជនចិនអាចទទួលបានសមិទ្ធផលថ្មីដោយឥតឈប់ឈរក្នុងដំណើរការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសទំនើបកម្មសង្គមនិយម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស