ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ថ្លែងថានឹងប្រតិបកម្មតបដូចគ្នាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល
2024-10-06 15:04:01cri
Share with:

      ថ្ងៃទី ៥ ខែតុលា លោក Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងនៅក្រុងដាម៉ាសរដ្ឋធានីស៊ីរីថា អ៊ីរ៉ង់នឹងប្រតិកម្មតបដូចគ្នាចំពោះសកម្មភាពវាយប្រហារណាមួយរបស់អ៊ីស្រាអែល។

      បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅស៊ីរី លោក Araqchi បានរំលឹកឡើងវិញក្នុងសន្និសីទកាសែតថា អ៊ីរ៉ង់នឹងប្រកាន់ខ្ជាប់នូវពាក្យសន្យាដែលថាតទល់នឹងអ៊ីស្រាអែល ដោយលើកឡើងថា អ៊ីរ៉ង់នឹងប្រតិកម្មតបដូចគ្នា ឬកាន់តែខ្លាំងក្លាចំពោះសកម្មភាពណាមួយរបស់អ៊ីស្រាអែល។

      លោកបានបន្តទៀតថា កិច្ចការបន្ទាន់នាពេលបច្ចុប្បន្ន គឺសម្រេចបាននូវការឈប់បាញ់នៅតំបន់ហ្កាហ្សានិងលីបង់ ហើយជួយដល់ជនជាតិលីបង់ដែលបាត់បង់ទីជម្រក។ អ៊ីរ៉ង់បានផ្តល់ជំនួយមនុស្សធម៌ដល់ស៊ីរីដើម្បីជួយជនជាតិលីបង់ដែល ភៀសខ្លួនក្នុងដែនស៊ីរី តាមការប៉ាន់ប្រមាណនឹងមានជំនួយកាន់តែច្រើនត្រូវបានដឹកទៅដល់ស៊ីរី៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស