ថ្ងៃទី ៤ ខែតុលា រដ្ឋសមាជិកសម្ព័ន្ធអឺរ៉ុបបានបោះឆ្នោតអំពីការកាត់ក្តីចុងក្រោយចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបដែលយកពន្ធប៉ះប៉ូវលើរថយន្តអគ្គិសនីចិន។ ភាគីជាច្រើននៃអឺរ៉ុបបានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការដែលសហភាពអឺរ៉ុបតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនដោយសម្គាល់ឃើញថា ទង្វើនេះមិនមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់សហគ្រាសអឺរ៉ុបទេ ហើយក៏មិនអំណោយផលដល់គោលដៅរបស់សហភាពអឺរ៉ុបក្នុងការធ្វើបរិវត្តកម្មបៃតងផងដែរ ពួកគេបានអំពាវនាវឱ្យបន្តធ្វើការពិគ្រោះពិភាក្សាជាមួយភាគីចិន។
នាថ្ងៃដដែល គណៈកម្មាធិការសម្ព័ន្ធអឺរ៉ុបបានប្រកាសថា សំណើស្តីពីការតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនបានទទួលការគាំទ្រជាចាំបាច់ពីរដ្ឋសមាជិកហើយ។ ជាមួយគ្នានេះដែរ សម្ព័ន្ធអឺរ៉ុបនិងចិននឹងបន្តស្វែងរកដំណោះស្រាយជំនួស។
សភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុបបានសម្តែងការអស់សង្ឃឹមខ្លាំងចំពោះលទ្ធផលនៃការបោះឆ្នោតនេះ និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដែលសហភាពអឺរ៉ុបជំរុញការចាត់ប្រើវិធានការការពារនិយមខាងពាណិជ្ជកម្ម។ សភា ពាណិជ្ជកម្មនេះបានអំពាវនាវឱ្យសហភាពអឺរ៉ុបធ្វើសកម្មភាពយ៉ាងម្យ័ត លើកពេលអនុវត្តការតំឡើងពន្ធគយ ដើម្បីចៀសវាងកុំឱ្យជម្លោះពាណិជ្ជកម្មទ្វេភាគីឡើងកម្តៅ និងរួមគ្នានគាំពារពាណិជ្ជកម្មសេរីនិងវិបុលភាពលើវិស័យថាមពលស្អាតនិងបៃតងរវាងចិននិងអឺរ៉ុប រហូតដល់ទូទាំងពិភពលោក ក្នុងន័យជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីនិងសកលសម្រាប់ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុតាមរយៈប្រតិបត្តិការជាក់ស្តែង៕