ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យចៀសវាងកុំឱ្យការស៊ើបអង្កេតចំពោះបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ North Stream ក្លាយទៅជារឿងនយោបាយ
2024-10-05 14:48:56cri
Share with:

     ខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខពិនិត្យពិភាក្សាលើបញ្ហាបំពង់បង្ហូរឧស្ម័នធម្មជាតិ North Stream លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រចាជាតិបានលើកឡើងកាលពីថ្ងៃទី ៤ ខែតុលាថា ភាគីចិនរំពឹងឱ្យប្រទេសពាក់ព័ន្ធធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយរុស្ស៊ីដែលជាភាគីសមីនៃការបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ North Stream ដើម្បីចៀសវាងកុំឱ្យការស៊ើបអង្កេតនេះក្លាយទៅជារឿងនយោបាយ។

     លោក Geng Shuang បានថ្លែងថា ភាគីចិនគាំទ្រដល់សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខស្តីពីការបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ North Stream ដែលប្រកាសនៅពេលមុននេះ ស្វាគមន៍ចំពោះការដែលរុស្ស៊ីធ្វើវិសោធនកម្មនិងកែសម្រួលចំពោះសេចក្តីព្រាងនេះដោយអនុលោមតាមមតិយោបល់របស់សមាជិកក្រុមប្រឹក្សាសន្តិសុខ។ ភាគីចិនសម្គាល់ឃើញថា សេចក្តីព្រាងបច្ចុប្បន្នបានរៀបរាប់ពីការពិតដោយសត្យានុម័ត ឆ្លុះបញ្ចាំងពីក្តីកង្វល់របស់បណ្តាភាគីនានា ខ្លឹមសារមានតុល្យភាពជាទូទៅ។ សង្ឃឹមថាភាគីនានាអាចពន្លឿនការពិគ្រោះព្រឹក្សា និងឈានដល់មតិឯកភាពអំពីសេចក្តីព្រាងដើម្បីបញ្ចេញសញ្ញាដ៏ជាក់ច្បាស់ទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ភាគីចិនសង្ឃឹមថា អាល្លឺម៉ង់អាចប្រកាសពីដំណើរវិវឌ្ឍនៃការស៊ើបអង្កេតនិងលទ្ធផលតាមរយៈមធ្យោបាយផ្លូវការក្នុងពេលឆាប់ៗ ហើយក៏សង្ឃឹមដែរថា ក្រុមប្រឹក្សាសន្តិសុខអាចរក្សាការយកចិត្តទុកដាក់ចំពោះរឿងនេះ ដើម្បីចៀសវាងនូវការគ្មានលទ្ធផលនៅទីបំផុត និងស្តង់ដារពីរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស