ថ្ងៃទី៥ ខែតុលា អ្នកសារព័តមានបានទទួលដំណឹងពីស្ថានីយត្រួតពិនិត្យតាមព្រំដែនក្រុងShenzhenឱ្យដឹងថា គិតត្រឹមម៉ោង២៤ថ្ងៃទី៤ ខែតុលា ក្នុងអំឡុងពេលវិស្សមកាលថ្ងៃបុណ្យជាតិចិន ចំនួនអ្នកដំណើរចេញចូលដែននៅច្រកអាកាសយានដ្ឋានShenzhenបានលើសពី៥.៧ម៉ឺននាក់ ចំនួនជើងហោះហើរចេញចូលដែនបានជិត៦០០គ្រឿង ដែលកើនឡើង៥៨.១%និង៥៥.២% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ជាមួយនឹងការលំហូរអ្នកដំណើរចេញចូលដែនបានកើនឡើងឥតឈប់ឈរ បរិមាណឆ្លងគយនៅច្រកអាកាសយានដ្ឋានShenzhenបានលើសពី៤លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង៤៧.៦%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ទិន្នន័យបានបង្ហាញថា ពីថ្ងៃទី១ដល់ថ្ងៃទី៤នៃវិស្សមកាលថ្ងៃបុណ្យជាតិចិន ចំនួនបុគ្គលចេញចូលដែននៅច្រកអាកាសយានដ្ឋានShenzhenបានលើសពី៣.៣ម៉ឺននាក់ ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរីនិងឥណ្ឌូណេស៊ីជាគោលដៅដ៏ពេញនិយមសម្រាប់ការចេញដែន។
ស្ថានីយត្រួតពិនិត្យតាមព្រំដែនក្រុងShenzhenបានព្យករណ៍ថា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែតុលា នឹងមានបុគ្គលចូលដែនយ៉ាងច្រើន៕