មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងដែលសហភាពអឺរ៉ុបយកពន្ធប៉ះប៉ាវចំពោះរថយន្តអគិ្គសនីចិនដោយបានលើកឡើងមតិយោបល់យ៉ាងពេញលេញ់ក្នុងដំណាក់កាលលើកឡើងស្នើសុំ ធ្វើការសម្រេចចិត្តជាជំហានដំបូង និងសម្រេចចិត្តចុងក្រោយដែលបានបង្ហាញពីអាកប្បកិរិយានិងគោលជំហរយ៉ាងច្បាស់លាស់ គឺទី១យើងខ្ញុំប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីសហភាពអឺរ៉ុបដែលមើលមិនឃើញនូវនិន្នាការដ៏ល្អប្រសើរនៃកាអភិវឌ្ឍយ៉ាងផុលផុសនៃកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មរថយន្តអគ្គិសនីចិននិងអឺរ៉ុប។ទី២យើងខ្ញុំប្រឆាំងយ៉ាងដាច់ខាតចំពោះសហភាពអឺរ៉ុបដែលមើលមិនឃើញនូវការពិតពាក់ព័ន្ធនិងបទបញ្ញាតិ្តស៊ើបអង្កេតហើយបដិសេធនូវការទទួលស្គាល់និងកែតម្រូវកំហុស។ទី៣គឺយើងខ្ញុំប្រឆាំងយ៉ាងដាច់ខាតចំពោះសហភាពអឺរ៉ុបដែលយកពន្ធប៉ះប៉ាវលើរថយន្តអគ្គិសនីចិន។
សហគ្រាសឧស្សាហកម្មរថយន្តអគ្គិសនីចិនសហការជាមួយសហភាពអឺរ៉ុបដោយស្មោះត្រង់បំផុតក្នុងការធ្វើការស៊ើបអង្កេតហើយសង្ឃឹមឆ្លងតាមវិធាសាស្ត្រដូចជាការសន្យាតម្លៃជាដើម ក្រោមប្រការកំណត់របស់បទបញ្ញាត្តិនៃពាណិជ្ជកម្មពិភពលោក ដោះស្រាយដោយសមរម្យនូវវិវាទរថយន្តអគ្គិសនីរវាងចិននិងអឺរ៉ុប។ឧស្សាហកម្មរថយន្តអគ្គិសនីរវាងចិននិងអឺរ៉ុបសមស្របនឹងផលប្រយោជន៍របស់អតិថិជនសហភាពអឺរ៉ុប មានអនុគ្រោះសម្រាប់ការប្រឌិតថ្មីនិងអភិវឌ្ឍរបស់ឧស្សាហកម្មរថយន្តអគ្គិសនីសកល ហើយក៏នឹងរួមចំណែកសំខាន់ក្នុងការឆ្លើយតបនឹងបម្រែសម្រួលនៃអាកាសធាតុនិងការអភិវឌ្ឍនៃបៃតងនិងកាបូនទាបទៀតផង។
ក្រឹមប្រឹក្សាចិនសម្រាប់ពាណិជ្ជកម្មអន្តរជាតិនិងសភាពាណិជ្ជកម្មអន្តរជាតិចិននឹងបន្តតាមដានយកចិត្តទុកដាក់លើដំណើរការជាបន្តរបស់រឿងនេះ គាំទ្រយ៉ាងសកម្មដល់ទ្វេភាគីចិននិងសហភាពអឺរ៉ុបបន្តឆ្លងតាមការសន្ទនានិងចរចាមកដោះស្រាយដោយសមរម្យនូវវិវាទ ដើម្បីរកបានដំណោះស្រាយដែលសមស្របនឹងផលប្រយោធន៍រួមនៃភាគទាំងពីរនិងបទបញ្ញាតិ្តពាណិជ្ជកម្មពិភពលោក ជំរុញទំនាក់ទំនងពាណិជ្ជកម្មចិននិងអឺរ៉ុបឱ្យអភិវឌ្ឍយ៉ាងល្អនិងស្ថិរភាព៕