ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន ៖ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីព្រាងច្បាប់កាត់ក្តីចុងក្រោយអំពីការយកពន្ធប៉ះបូវចំពោះរថយន្តអគ្គិសនីចិននៃសហភាពអឺរ៉ុប ចិននឹងបន្តធ្វើការចរចា
2024-10-05 14:45:26cri
Share with:



       អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី  ៤ ខែតុលាថា  ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីព្រាងច្បាប់កាត់ក្តីចុងក្រោយអំពីការយកពន្ធប៉ះបូវចំពោះរថយន្តអគ្គិសនីចិននៃភាគីសហភាពអឺរ៉ុប  ប៉ុន្តក៏បានឃើញបំណងនយោបាយរបស់ភាគីអឺរ៉ុបដែលបង្ហាញថា  ចង់បន្តដោះស្រាយបញ្ហាតាមរយៈការចរចាពិភាក្សាផងដែរ។ ក្រុមបច្ចេកវិទ្យារបស់ចិននិងអឺរ៉ុបនឹងបន្តចរចារនៅថ្ងៃទី ៧ ខែតុលា។

      អ្នកកាសែតបានសួរថា តាមព័ត៌មានពាក់ព័ន្ធបានឱ្យដឹងថា  នៅថ្ងៃទី ៤ ខែតុលា តំណាងប្រទេសសមាជិកសហភាពអឺរ៉ុបបានបោះឆ្នោតហើយបានអនុម័តលើសេចក្តីព្រាងច្បាប់កាត់ក្តីចុងក្រោយអំពីការយកពន្ធប៉ះបូវចំពោះរថយន្តអគ្គិសនីចិននៃភាគីសហភាពអឺរ៉ុប  ដែលលើកឡើងដោយគណៈកម្មាធិការសហភាពអឹរ៉ុប  ដែលប្រុងយកពន្ធប៉ះបូវដំណាក់កាល់ចុងបំផុតចំពោះរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។ សូមសួរភាគីចិនវាយតម្លៃយ៉ាងណាចំពោះករណីនេះ? អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានធ្វើការឆ្លើយតបដូចពោលខាងលើ។

      អ្នកនាំពាក្យបានបន្តថា  ចំពោះករណីដែលសហភាពយកពន្ធប៉ះបូវចំពោះរថយន្តអគ្គិសនីចិន  គោលជំហររបស់ភាគីចិនគឺច្បាប់លាស់ជាប់រហូត ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើការពារនិយមនៃភាគីអឺរ៉ុបដែលអយុត្តិធម៌ មិនសមស្របបទបញ្ញត្តិ  និងមិនសមហេតុផល។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការយកពន្ធប៉ះបូវដល់រថយន្តអគ្គិសនីចិននៃភាគីអឺរ៉ុប។ ភាគីចិនសូមដាស់តឿនភាគីអឺរ៉ុបឱ្យអនុវត្តសកម្មភាពជាក់ស្តែងនៃការអនុវត្តបំណងនយោបាយយ៉ាងប្រាកដប្រជា  វិលត្រឡប់មកលើមាគ៌ាត្រឹមត្រូវដែលដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការពិគ្រោះពិភាក្សាវិញ។  ភាគីចិនចាំបាច់នឹងចាត់វិធានការទាំងអស់ដើម្បីគាំពារយ៉ាងរឹងមាំចំពោះផលប្រយោជន៍របស់សហគ្រាសចិនជាមិនខាន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស