ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ត្រូវតែគាំពារនិងបង្កើនតួនាទីសម្របសម្រួលជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងការប្រឆាំងភេរវកម្មអន្តរជាតិ
2024-10-04 14:07:26cri
Share with:

    ថ្ងៃទី៣ ខែតុលា លោកGengShuangតំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រឆាំងភេរវកម្មនិង«យុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកលនៃអង្គការសហប្រជាជាតិ» រួមគ្នាវាយប្រហារអង្គភាពភេរវកម្មនិងបុគ្គលទាំងអស់ដែលត្រូវដាក់ឈ្មោះដោយក្រុមប្រឹក្សាសន្តិសុខ ដើម្បីគាំពារនិងបង្កើនតួនាទីសម្របសម្រួលជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងការប្រឆាំងភេរវកម្មអន្តរជាតិ។

    ថ្ងៃដដែល គណៈកម្មការលើកទី៦នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំស្តីពីបញ្ហាពិភាក្សា “វិធានការលុបបំបាត់ភេរវកម្មអន្តរជាតិ”។ពេលថ្លែងសុន្ទរកថា លោកGengShuangបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកំពុងពន្លឿនការវិវឌ្ឍ សង្គ្រាមនិងការប៉ះទង្គិចឡើងចុះឥតឈប់ឈរ ភូមិសាស្ត្រនយោបាយមានភាពតានតឹងបំផុត ភេរវនិយមបានឈានចូលដំណាក់កាលរស់វើកម្តងទៀត សភាពការណ៍ប្រឆាំងភេរវកម្មអន្តរជាតិកាន់តែមានភាពស្មុគស្មាញនិងភាពម៉ឺងមាត់។ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការលុបបំបាត់ភេរវនិយមអន្តរជាតិដូចខាងក្រោម៖ទី១ ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិពហុភាគី ទី២ ប្រកាន់ខ្ជាប់នីតិអន្តរជាតិ ទី៣ ប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយចម្រុះ ទី៤ ប្រកាន់ខ្ជាប់ការផ្តល់កម្លាំងចលករនិងបង្កើនប្រសិទ្ធភាព៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស