ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេល៧៥ឆ្នាំកន្លងទៅ ស្ថានភាពសុខភាពរបស់ស្ត្រីនិងកុមារចិនត្រូវកែលម្អយ៉ាងខ្លាំង
2024-10-04 14:43:51cri
Share with:

        របាយការណ៍អំពីសមិទ្ធផលរីកចម្រើនក្នុងរយៈពេល៧៥ ឆ្នាំនៃសេដ្ឋកិច្ចនិងសង្គមនកិច្ចសាធារណរដ្ឋប្រជាមានិតចិនដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនាពេលថ្មីៗនេះបានឱ្យដឹងថា  ៧៥ ឆ្នាំកន្លងទៅ បក្សនិងរដ្ឋចិនបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍបុព្វហេតុរបស់ស្ត្រីនិងកុមារ ឋានៈរបស់ស្ត្រីចិននិងកុមារចិនបានត្រូវកែប្រែយ៉ាងខ្លាំងក្លាទាំងអស់  ស្ថានភាពសុខភាពស្ត្រីនិងកុមារត្រូវបានកែលម្អយ៉ាងខ្លាំង។

      ប្រព័ន្ធសេវាសុខភាពចំពោះស្ត្រីនិងទារកត្រូវបង្កើនដោយឥតឈប់ឈរ។ ពីសមាជបក្សកុម្មុយនីសចិនលើកទី ១៨ មក  បណ្តាញសេវាកម្មធានាសុខាភិបាលសម្រាប់ស្ត្រីនិងទារកត្រូវបញ្ចូលជាបណ្តើៗក្នុងបណ្តាញធានាសេវាវេជ្ជសាស្ត្រទូទាំងប្រទេសចិនដែលគ្រប់ដណ្តបប្រជាជនចំនួន ១៤ រយលាននាក់  និងបណ្តាញធានាសេវាថែទាំសុខភាពបីថ្នាក់ (ស្រុក-ឃុំ-ភូមិ) ដែលគ្រប់ដណ្តបទាំងក្រុងនិងជនបទ។

      សមត្ថភាពសេវាថែទាំសុខភាពសម្រាប់ស្ត្រីនិងទារកត្រូវបង្កើនឡើងជារៀងរហូត។ អត្រាថែទាំសុខភាព  អត្រាពិនិត្យសុខភាពមុនសម្រាលកូន និងអត្រាសម្រាលកូនតាមមន្ទីរពេទ្យរបស់ស្ត្រីមានផ្ទៃពោះនាឆ្នាំ២០២៣ បានកើនឡើងយ៉ាងច្រើនបើប្រៀបធៀបនឹងឆ្នាំ១៩៩៦។

       កម្រិតសុខភាពរបស់ស្ត្រីនិងកុមារត្រូវលើកឡើងយ៉ាងច្រើន។ ឆ្នាំ២០២០ អាយុជីវិតតាមការប៉ានប្រមាណរបស់ស្ត្រីចិនជាមធ្យ័មគឺ 80,88 ឆ្នាំ  ដែលបានកើន 11,61  ឆ្នាំបើប្រៀបធៀបនឹងឆ្នាំ១៩៨១៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស