ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការខាងវិនិយោគនៅបរទេសចំនួនជាង ៧០ នៅទូទាំងពិភពលោក
2024-10-04 14:39:59cri
Share with:

      ពេលថ្មីៗកន្លងទៅនេះ អ្នកសាព័ត៌មានទទួលបានដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ប្រទេសចិនបានបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការខាងវិនិយោគនៅបរទេសចំនួនជាង ៧០ នៅទូទាំងពិភពលោក ដើរតួនាទីដោយពេញលេញជាយន្តការសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងជាក្រុមការងារសហប្រតិបត្តិការខាងវិនិយោគ ដោយបង្កើនការផ្លាស់ប្តូរនិងសម្របប្រួលជាមួយប្រទេសជាម្ចាស់ផ្ទះ ជំរុញប្រទេសពាក់ព័ន្ធឱ្យធ្វើប្រសើរឡើងនូវបរិយាកាសវិនិយោគដើម្បីបង្កើតជាបរិយាកាសខាងក្រៅដ៏ល្អប្រសើរសម្រាប់សហគ្រាសចេញទៅបរទេស។

      តាមដឹង ខាងផ្នែកផ្តោតលើការត្រួសត្រាយវិស័យងើបឡើងថ្មី ចាប់តាំងពីឆ្នាំ ២០២៣ មក ចិនបានចុះហត្ថាលេខាលើអនុស្សារណៈសហប្រតិបត្តិការខាងការវិនិយោគផ្នែកការអភិវឌ្ឍបៃតង  សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចព៌ណខៀវចំនួន ៤២ ជាមួយប្រទេសពាក់ព័ន្ធ ដែលបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាលើវិស័យការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចព៌ណខៀវជាដើម។

      លើសពីនេះទៅទៀត ចិនបានបង្កើតប្រព័ន្ធសេវាកម្មចម្រុះដែលគ្រប់ដណ្តប់នីតិវិធីទាំងមូលនិងវដ្តទាំងមូលនៃការវិនិយោគនៅបរទេស។ ឧទាហរណ៍ដូចជា ធ្វើឱ្យមានសុក្រឹតភាពនូវវេទិកាសេវាកម្មសាធារណៈសម្រាប់ការចេញទៅបរទេសដើម្បីផ្តល់សេវាកម្មជាកញ្ចប់ដល់សហគ្រាស ដូជជាការសាកសួរពីគោលនយោបាយ ការចែករំលែកព័ត៌មាននិងការជំរុញកិច្ចសហប្រតិបត្តិការជាដើម  ចំនួនចុចមើលលើសពី ៣០០ លានលើក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស