ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូចិនចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី៣
2024-10-04 14:46:22cri
Share with:

ថ្ងៃទី៣ខែតុលាឆ្នាំ២០២៤ កិច្ចប្រជុំកំពូលនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី៣បានប្រារព្វឡើងនៅក្រុងដូហា ប្រទេសកាតាក្រោមប្រធានបទ«ការទូតកីឡា»ដែលក្រោមព្រះរាជអធិបតីភាពរបស់ព្រះបាទ Tamim Bin Hamad Al Thani ព្រះមហាក្សាត្រប្រទេសកាតា។តំណាងមកពីរដ្ឋសមាជិកចំនួន៣៣ប្រទេស ក្នុងនោះរួមមានប្រទេសអ៊ីរ៉ង់ដែលជាប្រធានបច្ចុប្បន្ននិងប្រទេសថៃដែលជាប្រធានអណាត្តិក្រោយជាដើមបានចូលរួមកិច្ចប្រជុំលើកនេះ។លោក Zhu Yongxin អនុប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានដឹកនាំគណៈប្រតិភូចូលរួមព្រមទាំងថ្លែងសុន្ទរកថាទៀតផង។


លោកបានថ្លែងថា សភាពការណ៍អន្តរជាតិនិងក្នុងតំបន់នាពេលបច្ចុប្បន្ននេះមានបម្រែបម្រួលយ៉ាងខ្លាំងក្លា យើងគួរតែធ្វើឱ្យការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយមានភាពកាន់តែស៊ីជម្រៅថែមទៀត បង្កើនកម្លាំងចលករនៃការអភិវឌ្ឍ ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមក ពួតដៃជាមួយគ្នាដើម្បីកសាងមហាគ្រួសារទ្វីបអាស៊ីដែលមានសន្តិភាពនិងសុខសាន្តត្រាន វិបុលភាពនិងភាពស្រស់ស្អាតនិងការរស់នៅជាមួយគ្នាដោយមេត្រីភាពនិងរាប់អាននិងបង្កើតសហគមន៍រួមជោគវាសនាទ្វីបអាស៊ី។ភាគីចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសនានាធ្វើឱ្យការទូតកីឡាដើរតួនាទី បង្កើនសមាគ្គីភាពនិងសហការ ពួតដៃជាមួយគ្នាដើម្បីជំរុញដំណើរទំនើបកម្មនៃទ្វីបអាស៊ី រួមគ្នាបង្កើតអនាគតកាន់តែល្អបវររបស់ទ្វីបអាស៊ី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស