ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការប្រជាជនកំពូលចិន៖បន្តជំរុញដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិដោយ មានយុត្តិធម៌និងប្រសិទ្ធភាពខ្ពស់
2024-10-04 14:42:04cri
Share with:

អ្នកសារព័ត៌មានទទួលបានដំណឹងពីតុលាការប្រជាជនកំពូលចិនបានឱ្យដឹងថា តុលាការប្រទេសចិននឹងបន្តកសាងនិងធ្វើឱ្យមានសុត្រឹតភាពនូវយន្តការដំណោះស្រាយដោយពហុភាពចំពោះវិវាទពាណិជ្ជកម្មអន្តរជាតិ ការពារដោយស្មើភាពដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនៃប្រទេសនានា បន្តជំរុញការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិដោយមានយុត្តិធម៌និងប្រសិទ្ធភាពខ្ពស់។


តាមការណែនាំរបស់តុលាការប្រជាជនកំពូលចិនបានឱ្យដឹងថា គណៈកម្មការអ្នកជំនាញពាណិជ្ជកម្មអន្តរជាតិគឺជាកម្លាំងដ៏សំខាន់សម្រាប់ដោះស្រាយវិវាទ្ធដោយពហុភាព ហើយក៏ជាយន្តការថ្មីដ៏សំខាន់នៃកិច្ចសហប្រិតិបត្តិការនីតិអន្តរជាតិផងដែរ។


តុលារការប្រជាជនកំពូលចិនបានថ្លែងថា តុលាការចិនមានឆន្ទៈរួមជាមួយស្ថានប័នតុលាការនៃប្រទេសនានា គោរពចំពោះភាពខុសគ្នាក្នុងវិស័យដូចជាវប្បធម៌និងប្រពៃណី ច្បាប់និងប្រព័ន្ធ ការអនុវត្តនៃតុលាការជាដើម ក្រោមគោលការណ៍រក្សាការការពារដោយស្មើភាព រួមគ្នាសិក្សាស្រាវជ្រាវលើបទបញ្ញាត្តិសម្រាប់ដោះស្រាយវិវាទក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ការបណ្តាក់ទុកវិនិយោគ ការដឹកជញ្ជូនតាមនាវា ថាមពលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកលដែលមានការបើកចំហពហុភាពនិងស្ថិរភាព៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស