ថ្ងៃទី២ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងថា សង្ឈឹមតាមរយៈធ្វើការចរចាជាមួយចិន ដើម្បីដោះស្រាយជម្លោះបណ្តាលមកពីសហភាពអឺរ៉ុប ដែលមានផែនការយកពន្ធប៉ះប៉ូវជាបណ្តោះអាសន្នចំពោះរថយន្តអគ្គិសនីចិន។ លោកបានគូសបញ្ជាក់ថាការឆ្លើយតបរបស់សហភាពអឺរ៉ុបមិនគួរបំផ្លាញដល់ខ្លួនឯង។
ថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ក៏បានអំពាវនាវឱ្យអាល្លឺម៉ង់បោះឆ្នោតប្រឆាំងក្នុងការបោះឆ្នោតនៃសហភាពអឺរ៉ុបស្តីអំពីការយកពន្ធប៉ះប៉ូវជាបណ្តោះអាសន្នចំពោះរថយន្តអគ្គិសនីចិននៅថ្ងៃទី៤ ខែតុលា។ លោកបានថ្លែងថា ការស្នើរឱ្យយកពន្ធប៉ះប៉ូវជាបណ្តោះអាសន្នរបស់គណៈកម្មាធិការសហភាពអឺរ៉ុបគឺខុសឆ្គង។ លោកបាននិយាយត្រង់ៗថា ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិននោះ ទទួលផលអវិជ្ជមានច្រើនជាងផលវជ្ជមានសម្រាប់ឧស្សាហកម្មរថយន្តទ្វីបអឺរ៉ុប។
ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាល្លឺម៉ង់ក៏បានបង្ហាញជំហរប្រឆាំងចំពោះករណីនេះផងដែរ៕