ក្នុងអំឡុងពេលនៃថ្ងៃបុណ្យជាតិចិន គ្រប់តំបន់នានានៃប្រទេសចិនគឺពោរពេញទៅដោយបរិយាកាសសប្បាយរីករាយនិងសុខភមង្គល ហើយប្រជាជនសុទ្ធតែសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកដោយបានចូលរួមសកម្មភាពចម្រុះពណ៌ ។ សេដ្ឋកិច្ចថ្ងៃឈប់សម្រាកដ៏រុងរឿងបានបំផុតដល់កម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។
នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៤ នេះ សហគ្រាសឧស្សាហកម្មផ្នែកវប្បធម៌និងពាក់ព័ន្ធរបស់ប្រទេសចិនសម្រេចបាននូវប្រាក់ចំណូលជិត ៦.៥ ទ្រីលានយាន់ប្រាក់ចិន ។ក្នុងរយៈពេល ៣ ត្រីមាសដំបូង ភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤.២៩ ពាន់លាននាក់ ។ ចំនួនភ្ញៀវទេសចរចូលដែនប្រទេសត្រូវបានគេរំពឹងថា នឹងកើនដល់ ៩៥ លាននាក់ដែលបានកើនឡើង ៥៥.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ បរទេសកាន់តែច្រើនឡើងៗមកទស្សនានៅប្រទេសចិន ដើម្បីទទួលយកបទពិសោធន៍ដ៏សប្បាយរីករាយនៅក្នុងប្រទេសចិន ។ គិតត្រឹមរសៀលថ្ងៃទី ២ ខែតុលា ការលក់សំបុត្រសរុបក្នុងអំឡុងថ្ងៃបុណ្យជាតិឆ្នាំ ២០២៤ បានវាយទម្លុះ ៨០០ លានយាន់ប្រាក់ចិន ។
យោងតាមព័ត៌មានពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែតុលា ចំនួននៃបុគ្គលិកឆ្លងតំបន់នៅទូទាំងសង្គមមានចំនួន ៣៣០ លាននាក់ដែលបានកើនឡើង ០.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ និងកើនឡើង ៣២.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០១៩ ៕