អ្នកសារព័ត៌មានទទួលបានដំណឹងពីសន្និសីទកាសែតដែលរៀបចំដោយការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឱ្យដឹងថា ឆ្នាំ២០២៣ អនុបាតនៃតម្លៃកំណើនឧស្សាហកម្មស្នូលរបស់សេដ្ឋកិច្ចឌីជីថលប្រទេសចិនត្រូវនឹង១០%នៃផលិតផលក្នុងស្រុកសរុប(GDP)។សេដ្ឋកិច្ចឌីជីថលដែលកើនឡើងយ៉ាងនឹងនរបានចាក់មូលដ្ឋានដ៏រឹងមាំសម្រាប់កំណែទម្រង់ ប្រឌិតថ្មីនិងអភិវឌ្ឍនៃពាណិជ្ជកម្មឌីជីថល។
តាមការធ្វើបទបញ្ហាញបានឱ្យដឹងថា ឆមាសទី១នៃឆ្នាំ២០២៤ ទំហំនាំចេញនាំចូលសេវាកម្មនៃការប្រគល់និងទទួលខាងឌីជីថលរបស់ប្រទេសចិនបានឡើងដល់១.៤២ទ្រីលានយាន់ប្រាក់ចិន ការនាំចេញនាំចូលនៃពាណិជ្ជកម្មអេឡិចត្រូនិចអន្តរប្រទេសគឺ១.២២ទ្រីលានយាន់ប្រាក់ចិនដែលបានផ្តល់ការគាំទ្រកាន់តែខ្លាំងក្លាសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មដោយគុណភាពខ្ពស់ដោយឥតឈប់ឈរ។ឆ្នាំ២០២៣ ប្រាក់ចំណូលលក់នៅឯនាយសមុទ្ររបស់ហ្គេមដែលសិក្សានិងផលិតដោយម្ចាស់ការរបស់ប្រទេសចិនបានឡើងដល់១៦.៦៧ពាន់លានដូល្លារអាមេរិក ហ្គេមដ៏សំខាន់ជាច្រើនត្រូវបានទទួលស្គាល់នៅឯនាយសមុទ្រ។ទំហំលក់ក្នុងទីផ្សារឯនាយសមុទ្ររបស់វប្បធម៌បណ្តាញអ៊ីនធែណេតប្រទេសចិនបានវាយទម្លុះ៤ពាន់លានយាន់ប្រាក់ចិន៕