ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលកាណាដាតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីចិនចូលជាធរមាននិងអនុវត្ត
2024-10-02 15:01:23cri
Share with:

      ថ្ងៃទី ២ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលកាណាដាតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីចិនចូលជាធរមាននិងចាប់ផ្តើមអនុវត្ត ព្រមទាំងបានប្រកាសបញ្ជីផលិតផលចុងក្រោយបំផុតនៃការដែលតំឡើងពន្ធគយចំពោះផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់ចិន។

      អ្នកនាំពាក្យបានលើកឡើងថា ភាគីកាណាដាមិនអើពើនឹងការពិតជាសត្យានុម័ត មិនអើពើនឹងច្បាប់កំណត់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ មិនអើពើនឹងការប្រឆាំងជំទាស់និងការនិយាយបញ្ចុះបញ្ចូលនិងរារាំងរបស់ពហុភាគី ទទូចដើរតាមប្រទេសមួយពីរ ចាត់វិធានការគាបសង្កត់ដោយឯកតោភាគីចំពោះចិន។ ទង្វើរបស់ភាគីកាណាដាបានលើ្មសនឹងសេដ្ឋកិច្ចទីផ្សារនិងគោលការណ៍ប្រកួតប្រជែងដោយស្មើភាព ដែលបានបំផ្លាញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសចិននិងកាណាដា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកាណាដា  ក៏ដូចជារំខាន់និងមួលបង្កាច់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើទាំងអស់របស់កាណាដា។ ភាគីចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកអំពីឯកតោភាគីនិយមនិងការការពារនិយមខាងពាណិជ្ជកម្មរបស់កាណាដា ហើយបានចាប់ដំណើារការតាមផ្លូវច្បាប់នូវការស៊ើបអង្កេតដើម្បីប្រឆាំងការរើសអើងចំពោះវិធានការមានលក្ខណៈដាក់កំហិតពាក់ព័ន្ធរបស់កាណាដា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស