ថ្ងៃទី១ខែតុកាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនលោក Shigeru Ishiba ដើម្បីជូនពរលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន។
លោកបានថ្លែងក្នុងសារថា ប្រទេសចិននិងជប៉ុនគឺប្រទេសជិតខាង។ការដែលប្រទេសទាំងពីរដើរតាមមាគ៌ាររួមរស់ដោយសន្តិសហវិជ្ជមាន រាប់អានគ្រប់ជំនាន់ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនិងអភិវឌ្ឍជាមួយគ្នាគឺសមស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។សង្ឃឹថា ភាគីជប៉ុនអាចដើរស្របតាមទិសដៅដូចគ្នាជាមួយប្រទេសចិន គោរពនូវគោលការណ៍និងគំនិតឯកភាពនៃឯកសារនយោបាយ៤រវាងចិននិងជប៉ុន ជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងទទួលផលប្រយោជន៍រួមគ្នាជាយុទ្ធសាស្រ្ត ធ្វើការខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងចិនជប៉ុនមានលក្ខណៈស្ថាបនានិងស្ថិរភាពដែលសមស្របនឹងសេចក្តីត្រូវការនៃយុគសម័យថ្មី។
ក្រៅពីនេះ នាថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើសារជូនពរចំពោះលោក Shigeru Ishiba ផងដែរដោយបានថ្លែងថា ភាគីទាំងពីរត្រូវរក្សាមូលដ្ឋាននយោបាយនៃទំនាក់ទំនងប្រទេសទាំងពីរ បង្កើនមិត្តភាព ការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់សុខុមលភាពកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងជប៉ុន៕