ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិពភពលោក
2024-10-02 14:30:18cri
Share with:

នាពេលថ្មីៗនេះ របាយការណ៍មួយចំនួនស្តិពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិនក្នុងរយៈពេល៧៥ឆ្នាំដែលចេញផ្សាយដោយរដ្ឋបាលស្ថិតិជាតិចិនបានបង្ហាញថា ចាប់ពី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក កម្លាំងវិទ្យាសាស្ត្រនិងសេដ្ឋកិច្ច កម្លាំងបច្ចេកិវិទ្យា កម្លាំងជាតិចម្រុះ និងកម្លាំងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនបានត្រូវលើកកម្ពស់យ៉ាងលេចធ្លោ។ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចគិតជាមធ្យមប្រចាំឆ្នាំរបស់ចិនគឺ៨.៩% ខ្ពស់ជាង៣%ដែលជាកំណើនគិតជាមធ្យមនៃសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលដូចគ្នា អត្រារួចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺ២៤.៨% ជាប់ចំណាត់ថ្នាក់ទីលេខ១លើពិភពលោក។

នៅក្នុងអំឡុងពេលដើមនៃការបង្កើតសាធារណរដ្ឋប្រជានាមិតចិន មូលដ្ឋានរបស់សេដ្ឋកិច្ចចិនគឺខ្សោយណាស់ ទំហំសេដ្ឋកិច្ចគឺតូចណាស់ ផលិតផលក្នុងស្រុកសរុប(ហៅកាត់GDP)នៅឆ្នាំ១៩៥២មានត្រឹមតែ៣០ប៊ីលានដុល្លារអាមេរិកតែប៉ុណ្ណោះ។នៅឆ្នាំ១៩៧៨ GDPរបស់ប្រទេសចិនបានកើនឡើងដល់១៤៩,៥ប៊ីលានដុល្លារអាមេរិក មានត្រឹមតែ១៧%នៃសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះ។ចាប់តាំងពីកំណែទម្រង់និងបើកចំហមក ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តពង្រីកធំនៅឆ្នាំ២០២៣បានកើនឡើងដល់១៧.៨ទ្រីលានដុល្លារអាមេរិក អនុបាតនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើងដល់១៦.៩% ជាប់ចំណាត់ថ្នាក់លេខទី២លើពិភពលោក៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស