ពេលថ្មីៗនេះ ថ្នាក់ដឹកនាំរដ្ឋនិងបក្សនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនបានផ្ញើសារជូនចំពោះលោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទុលក្នុងព្រះរាជ្យសារថា ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ប្រទេសចិនរក្សាបាននូវស្ថិរភាពនិងវឌ្ឍនភាព ហេតុដូច្នេះជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រជាជនចិនដ៏ឧស្សាព្យាយាមនិងក្លាហានពិតជានឹងទទួលបានសមិទ្ធិផលកាន់តែធំក្នុងការកសាងប្រទេសជាតិ។កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនបានក្លាយទៅជាគំរូបភាពក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលបានចាក់មូលដ្ឋានដ៏មុតមាំសម្រាប់ការពួតដៃជាមួយគ្នាដើម្បីកសាងសហគាមន៍រួមជោគវាសនាកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។
សម្តេច ហ៊ុនសែន ប្រធានបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងសារថា មិត្តភាពដែកថែបនៃកម្ពុជាចិននឹងបន្តត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី មានភាពកាន់តែស៊ីជម្រៅជារៀងរាល់ថ្ងៃ ភាគីកម្ពុជាមានឆន្ទៈបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិនដើម្បីបង្កើតសហគមន៍រួមវាសនាកម្ពុជាចិន។
លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះភាគីចិនដោយបានថ្លែងថា ក្រោមការដឹកនាំលោក Xi Jinping ប្រធានរដ្ឋចិន សមិទ្ធិផលអភិវឌ្ឍនៃសេដ្ឋកិច្ច សង្គមកិច្ចនិងបច្ចេកវិទ្យារបស់ប្រទេសចិនទទួលការចាប់អារម្មណ៍ពីទូទាំងពិភពលោក ឥទ្ធិពលអន្តរជាតិបានកើនឡើងដោយឥតឈប់ឈរ។ភាគីរុស្ស៊ីយកចិត្តទុកដាក់ដល់មិត្តភាពនិងការរាប់អានគ្នារវាងរុស្ស៊ីនិងចិន មានឆន្ទៈពង្រឹងថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរបស់រុស្ស៊ីនិងចិន៕