-មេដឹកនាំបរទេសចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
-អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់ប្រទេសចិនថ្មី ហើយសង្ឃឹមថារីករាយពួតដៃជាមួយចិនដើម្បី រួមគ្នាបង្កើតអនាគតដែលមានវិបុលភាពនិងការអភិវឌ្ឍ។
-លោក Xi Jinping ប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីផ្ញើសារអបអរសាទរដល់គ្នាទៅវិញទៅមកអំពីការដែលចិននិងរុស្ស៊ីបង្កើតទំនាក់ទំនងផ្លូវទូតគម្រប់ ៧៥ ឆ្នាំ។
- លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនលោក Shigeru Ishiba ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន។
-លោកស្រី Claudia Sheinbaum ដែលជាប្រធានាធិបតីស្ត្រីរូបទីមួយក្នុងប្រវត្តិសាស្រ្តម៉ិកស៊ិកឡើងកាន់មុខតំណែងជាផ្លូវការ លោកស្រី Tie Ning បេសកជនពិសេសរបស់លោកXi Jinping ប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការសភាតំណងប្រជាជនទូទាំងប្រទេសចិនបានមានវត្តមានក្នុងពិធីប្រគល់និងទទួលសិទ្ធិប្រធានាធិបតីម៉ិកស៊ិក។
-ពីឆ្នាំ ១៩៧៩-២០២៣ អត្រារួមចំណែកគិតជាមធ្យមក្នុងមួយឆ្នាំរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកលជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក។
-ក្នុងអំឡុងពេលបុណ្យជាតិចិនឆ្នាំនេះ តាមការប៉ាន់ប្រមាណនឹងមានមនុស្សចំនួន ២០០០ លាននាក់ធ្វើដំណើរដោយឆ្លងតំបន់។
-អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការ ដែលកាណាដាតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីចិនចូលជាធរមាននិង អនុវត្ត៕