ថ្ងៃទី ៣០ ខែកញ្ញា អ្នកកាសែតទទួលបានដំណឹងពីភាគីមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឱ្យដឹងថា កិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២៤នឹងធ្វើឡើងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកាខាងមុខនេះនៅភូមិ Wuzhen ប្រទេសចិន។
កិច្ចប្រជុំកំពូល Wuzhen លើកនេះនឹងផ្តោតលើបញ្ញាសិប្បនិម្មិត ធ្វើឡើងក្រោមប្រធានបទ « អោបអនាគតឌីជីថលដែលតម្កល់ទុកមនុស្សជាឫសគល់ ភាពវៃឆ្លាតប្រកបដោយគំនិតសប្បុរស » នឹងរៀបចំធ្វើសាខាវេទិកាចំនួន ២៤ ក្រោមប្រធានបទខុសគ្នាដូចជា៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, ការអភិវឌ្ឍប្រកបដោយភាពស៊ីសង្វាក់គ្នានិងបរិវត្តកម្មនៃឌីជីថលភាវូបនីយកម្មនិងបៃតងភាវូបនីយកម្ម, សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍអេកូឡូស៊ីបែបបើកចំហ, អភិបាលកិច្ចតាមទិន្នាន័យ, នីតិរដ្ឋលើបណ្តាញអ៊ីនធើណេត , ការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមកនូវវប្បធម៌បណ្តាញអ៊ីនធើណេត , ការអប់រំឌីជីថល, យុវជននិងអនាគតឌីជីថល , ការច្នៃប្រឌិតថ្មី និងអភិបាលកិច្ចនៃបច្ចេកទេសបញ្ញាសិប្បនិម្មិត , ការអភិវឌ្ឍបច្ចេកទេសខាងសន្តិសុខបណ្តាញអ៊ីនធើណេត និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
អ្នកទទួលខុសត្រូវនៃលេខាធិការដ្ឋាននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកបានថ្លែងថា កិច្ចប្រជុំកំពូល Wuzhen ឆ្នាំ២០២៤ នឹងបន្តបង្ហាញភាពបំផុសថ្មីៗដោយឈរលើមូលដ្ឋានពិសេសនៃកិច្ចប្រជុំលើកមុនៗ ដើម្បីទាក់ទាញចក្ខុវិស័យពិភពលោកផ្តោតលើប្រទេសចិនតាមរយៈគំនិតថ្មីនិងខ្លឹមសារថ្មី៕