ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ បានបិទបញ្ចប់
2024-10-01 14:31:16cri
Share with:

      ថ្ងៃទី ៣០ ខែកញ្ញា  ការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ បានបិទបញ្ចប់នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិដែលស្ថិតនៅក្រុងញូវយ៉ក។

      ការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះបានសម្ពោធបើកកាលពីថ្ងៃទី ២៤ ខែកញ្ញា ក្រោមប្រធានបទ « មិនឱ្យមនុស្សណាម្នាក់ធ្លាក់នៅក្រោយ៖   ពួតដៃធ្វើដំណើរជាមួយគ្នា  ជំរុញសន្តិភាព ការអភិវឌ្ឍជានិរន្តរភាព និង ភាពថ្លៃថ្នូរបស់មនុស្សជាតិ ដើម្បីផ្តល់ផលប្រយោជន៍ដល់ជំនាក់ក្រោយ »។ កាលពីថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកញ្ញា  អង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំកំពូលស្តីពីអនាគត ដោយបានអនុម័តលើ «  កិច្ចសន្យាស្តីពីអនាគត» និងឯកសារឧបសម្ព័ន្ធ « កិច្ចសន្យាស្តីពីឌីជីថលសកល »  និង«សេចក្តីប្រកាសន៍ដើម្បីកូនចោរជំនាន់ក្រោយ »    ក្នុងគោលបំណងធ្វើកំណែទម្រង់ចំពោះប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ  ស្តារពហុភាគីនិយមឡើងវិញ  ដើម្បីឆ្លើយតបកាន់តែល្អចំពោះបញ្ហាជាច្រើនក្នុងយុគសម័យថ្មី។  ក្នុងអំឡុងពេលការជជែកដេញដោលទូទៅ  ក៏បានបើកធ្វើកិច្ចប្រជុំថ្នាក់កំពូលមួយចំនួនទៀត មានដូចជា កិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការកើនឡើងនៃកម្រិតទឹកសមុទ្រ   កិច្ចប្រជុំកម្រិតខ្ពស់ស្តីពី “ទិវាអន្តរជាតិអំពីការលុបបំបាត់សព្វាវុធនុយក្លេអ៊ែរទាំងអស់” ជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស