ខណៈពេលដែលសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើងមានរយៈពេល៧៥ឆ្នាំ ថ្នាក់ដឹកនាំប្រទេសជាច្រើនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចបុណ្យជាតិចិនដែលរៀបចំឡើងដោយស្ថានទូតចិននិងស្ថានកុងស៊ុលចិនប្រចាំនៅបណ្តាប្រទេសដោយបានកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍដ៏អស្ចារ្យរបស់ប្រទេសចិន សង្ឃឹមនឹងរួមជាមួយភាគីចិនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការមេត្រីភាពមានភាពកាន់តែស៊ីជម្រៅ ពួតដៃជាមួយគ្នាដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជានិរន្តរភាពរបស់ពិភពលោកទាំងមូល។
លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងថា ភាគីស៊ែប៊ីសម្តែងការសប្បាយរីករាយនិងសូមចូលរួមអបអរសាទរយ៉ាងស្មោះត្រង់ចំពោះសមិទ្ធផលអភិវឌ្ឍដែលប្រទេសចិនទទួលបានក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ហើយពោរពេញដោយជំនឿចិត្តយ៉ាងពេញលេញចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិន។
លោក Asif Ali Zardari ប្រធានាធិបតីប៉ាគីស្ថានបានថ្លែងថា ប្រជាជនចិនសម្រេចបាននូវឯករាជ្យជាតិក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ប្រទេសចិនជំរុញជាបន្តបន្ទាប់នូវការអភិវឌ្ឍបច្ចេកវិទ្យានិងការច្នៃប្រឌីតថ្មីនៃបច្ចេកទេសបានរួមចំណែកជាតម្រិះប្រាជ្ញារបស់ប្រទេសចិនក្នុងការធ្វើឱ្យមានសុក្រឹតភាពនូវនិម្មាបនកម្មនៃនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ពិភពលោក។
លោកនាយករដ្ឋមន្ត្រីម៉ុងហ្គោលីបានថ្លែងថា ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ប្រទេសចិនអភិវឌ្ឍយ៉ាងឆាប់រហ័សដែលបានក្លាយទៅជាប្រទេសដែលដើរតួនាទីដ៏សំខាន់ចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក៕