លោក Dai Bing តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំចំហនៃក្រុមប្រឹក្សាសន្តិសុខអំពីការពិនិត្យពិភាក្សាលើបញ្ហាស្តីពីការលួចដឹកជនអន្តោប្រវេសន៍និងការជួញដូរមនុស្សនៅតាមឆ្នេរសមុទ្រលីប៊ីកាលពីថ្ងៃទី ៣០ ខែកញ្ញាដោយលើកឡើងថា មូលហេតុនៃបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅលើសមុទ្រសាធារណៈតាមឆ្នេរសមុទ្រលីប៊ីគឺស្មុគស្មាញណាស់ ក្នុងនោះ ភាពក្រីក្រខ្លាំង ភាពចលាចលក្នុងសង្គមនិងជម្លោះប្រដាប់អាវុធ គឺជាមូលហេតុសំខាន់ ។ ប្រទេសចិនអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍បង្កើនការគាំទ្រនិងជំនួយដល់ប្រទេសប្រភពដើមនៃជនភៀសខ្លួន ដើម្បីជួយពួកគេអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។
លោក Dai Bing បានគូសបញ្ជាក់ថា ដោយពឹងផ្អែកលើការស្ទាក់ចាប់ និងការបណ្តេញនិងធ្វើមាតុភូមិនិវត្តដោយបង្ខំ ពិបាកដោះស្រាយប្រកបដោយប្រសិទ្ធភាពជនអន្តោប្រវេសន៍ខុសច្បាប់ ដោយធ្វើឱ្យមនុស្សរស់នៅនិងធ្វើការដោយសន្តិភាពនិងស្កប់ស្កល់ ទើបអាចបំបាត់ចោលនូវប្រភពនៃជនភៀសខ្លួន ។ ប្រទេសមួយចំនួនធ្វើអន្តរាគមន៍ផ្នែកយោធាម្តងម្កាលដែលបាន បង្កអស្ថិរភាពរយៈពេលយូរក្នុងប្រទេសលីប៊ី ស៊ីរី និងប្រទេសដទៃទៀត អំពើភេរវកម្មកើតឡើងនៅតំបន់ Sahel ប្រទេសទាំងនេះជាអ្នកផ្តើមបញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ ពួកគេត្រូវរ៉ាប់រងទំនួលខុសត្រូវប្រវត្តិសាស្ត្រនិងទំនួលខុសត្រូវជាក់ស្តែង ៕