ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi៖បំពេញបន្ថែមកម្លាំងរបស់ប្រទេសចិននៅក្នុងការកែលម្អអភិបាលកិច្ចសកល
2024-09-30 14:59:52cri
Share with:

     ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់  លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក  ដើម្បីអធិប្បាយអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិនអំពីការកែលម្អអភិបាលកិច្ចសកល។

      លោកWang Yiបានថ្លែងថា  នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមជាសកលដែលមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ  ប្រឈមមុខនឹងអតុល្យភាពនិងភាពយឺតយ៉ាវនៃការអភិវឌ្ឍសកល  ប្រឈមមុខនឹងការដាក់ទណ្ឌកម្មនិងបិទខ្ទប់ដោយអនុត្តរភាពនិងឯកតោភាគី  ប្រឈមមុខនឹងសភាពកាន់តែធ្ងន់ធ្ងរឡើងៗនៃបញ្ហាអេកូឡូស៊ី   ប្រឈមមុខនឹងការបង្កើតឡើងនិងការអភិវឌ្ឍនៃភាពវៃឆ្លាតសិប្បនិម្មិតនិងប្រឈមមុខនឹងបញ្ហាគាំពារសិទ្ធិមនុស្សដែលជាបញ្ហាក្នុងយុគសម័យ  ប្រទេសចិនមិនដែលឱបដៃឈរមើលទេ  តែគឺចូលរួមក្នុងអភិបាលកិច្ចសកលយ៉ាងសកម្មដែលមិនធ្លាប់មានពីមុន។  លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល  គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានរួមចំណែកជាពុទ្ធិរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាលំបាកផ្សេងៗដែលមនុស្សជាតិកំពុងប្រឈមមុខ  និងបំពេញបន្ថែមនូវកម្លាំងរបស់ប្រទេសចិននៅក្នុងការកែលម្អអភិបាលកិច្ចសកល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស