ថ្ងៃទី២៧ខែកញ្ញា "ផែនការយល់ដឹងអំពីស្ថានការណ៍ជាយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង"នៃធនាគារគំនិតរបស់ប្រទេសចិនបានចេញផ្សាយ《របាយការណ៍ស្តីពីស្ថានការណ៍នៃការធ្វើនាវាចរណ៍និងការហោះហើរនៅសមុទ្រចិនខាងត្បូង》នៅទីក្រុងប៉េកាំង។ ផ្នែកលើទិន្នន័យដ៏មានកិត្យានុភាពនៃ《របាយការណ៍》នេះ វិទ្យុសំឡេងសមុទ្រចិនខាងត្បូងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចេញភាពយន្តឯកសារដែលមានចំណងជើងថា"ការពិតក្នុងភាពបំភាន់អំពីការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូងក្នុង។
ភាពយន្តឯកសារនេះបានបង្ហាញឱ្យឃើញពីស្ថានភាពជាក់ស្តែងនៃការធ្វើនាវាចរណ៍និងការហោះហើរនៅសមុទ្រចិនខាងត្បូងតាមរយៈការថតជាវីដេអូពិតៗ ភ្ជាប់ជាមួយទិន្នន័យលម្អិត ដើម្បីបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនបានថែរក្សាថ្នាក់ថ្នមសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូងជាងប្រទេសណាៗទាំងអស់ ហើយគោរពនិងគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅសមុទ្រចិនខាងត្បូងរបស់បណ្តាប្រទេសតាមច្បាប់អន្តរជាតិជាប់រហូតមក។
ភាពយន្តឯកសារនេះ បានលើកឡើងជាពិសេសថា "សេរីភាពនៃការធ្វើនាវាចរណ៍"ដែលគាំទ្រដោយច្បាប់អន្តរជាតិគឺជាគំនិតផ្ទុយទាំងស្រុងពីអ្វីដែលហៅថា"សេរីភាពនៃការធ្វើនាវាចរណ៍"ដែលអាមេរិកបានឃោសនាបំប៉ោង ដំណោះស្រាយរបស់ភាគីចិនដែលឆ្លើយតបនឹងទង្វើរំលោភសិទ្ធិដែនសមុទ្រនិងដែនអាកាសពីភាគីបរទេស គឺស្របតាមទម្លាប់អន្តរជាតិ សមហេតុផលនិងស្របតាមផ្លូវច្បាប់៕