ថ្ងៃទី៣០ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកIshiba Shigeruបេក្ខជនត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ជប៉ុនបានកំណត់ថា នឹងធ្វើការបោះឆ្នោតនៃសភាតំណាងរាស្រ្តជប៉ុននិងប្រកាសលទ្ធផលនៅថ្ងៃទី២៧ខែតុលា។
នៅថ្ងៃទី២៧ខែកញ្ញាតាមម៉ោងក្នុងតំបន់ ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីប្រជាធិបតេយ្យជប៉ុនបានចាប់ផ្តើមជាផ្លូវការ នៅទីបំផុត លោកIshiba Shigeruបាន
ទទួលសំឡេងឆ្នោតភាគច្រើនក្នុងការបោះឆ្នោតជុំទី២ ជាប់ឆ្នោតជាប្រធានថ្មីនៃគណបក្សសេរីប្រជាធិបតេយ្យ។ លោកនឹងត្រូវចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១ខែតុលា ក្រោយការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា៕