ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក៖ រំពឹងថានឹងមានអ្នកសរសេរកាន់តែច្រើនសរសេររឿងរ៉ាវអំពីកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងចិននិងអាមេរិក
2024-09-30 10:50:37cri
Share with:

        ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤  លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានអញ្ជើញចូលរួមសកម្មភាពពិសេសនៅអាមេរិកដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំធ្វើក្រោមប្រធានបទ “សំបុត្រផ្ញើតាមពពក៖ រឿងរ៉ាវរវាងខ្ញុំជាមួយប្រទេសចិន ”។ តំណាងសិស្សវិទ្យាល័យរដ្ឋ  Washington  ដែលទើបត្រឡប់ពីប្រទេសចិន បានចែករំលែកពីចំណាប់អារម្មណ៍អំពីការចូលរួមសកម្មភាពដែលរៀបចំដោយលោកស្រី Peng Liyuan ភរិយាលោក Xi Jinping នៅក្រុងប៉េកាំង ។ លោក Xie Feng បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សនិងឥស្សរជនមជ្ឈដ្ឋានអប់រំរបស់អាមេរិក ព្រមទាំងបានថ្លែងសុន្ទរកថា ។

         លោក Xie Feng បានថ្លែងថា អនាគតរបស់ពិភពលោក ជារបស់យុវជន ក្តីសង្ឃឹមនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺស្ថិតលើយុវជន ។ រំពឹងទុកថា យុវជនចិននិងអាមេរិកអាចប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរទៅវិញទៅមកឱ្យបានកាន់តែច្រើន ក្នុងន័យជំរុញការបង្កើនការតភ្ជាប់ដួងចិត្តនិងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ ។ រំពឹងទុកថា ប្រទេសទាំងពីរចិននិងអាមេរិក អាចមានអ្នកសរសេរកាន់តែច្រើន ដែលសរសេររឿងរ៉ាវអំពីកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងចិននិងអាមេរិក ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតដ៏ល្អបវររបស់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស