កាលពីថ្ងៃទី ២៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់សកម្មភាពពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ"សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន"ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ឥស្សរជនមិត្តភាពមកពីគ្រប់មជ្ឈដ្ឋានព្រមទាំងតំណាងគ្រូបបង្រៀននិងសិស្សានុសិស្សនៃសរុបចំនួនជិត ១០០ រូបបានអញ្ជើញចូលរួមសកម្មភាពនេះ ។
លោក Shen Haixiong បានថ្លែងថា ភាពខុសៗគ្នាបានបញ្ជូនមនោសញ្ចេតនាតែមួយដែលតំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃមនោសញ្ចេតនានិងវប្បធម៌រវាងប្រទេសនានាលើពិភពលោកនិងបង្ហាញនូវបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាជននៃប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ ក៏ដូចជាប្រមូលផ្តុំកម្លាំងដ៏រឹងមាំនៃចំណងមិត្តភាពរវាងជាតិសាសន៍នានា ។ យើងនឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិអន្តរជាតិ ជំរុញកិច្ចសន្ទនាអំពីអរិយធម៌សកលនិងជំរុញការតភ្ជាប់ដួងចិត្តប្រជាជនជាភារកិច្ចរបស់ខ្លួនដើម្បីពួតដៃគ្នាឆ្ពោះទៅមុខនិងចារទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យលើមាគ៌ាជំរុញការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ ៕