ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងអំពីអត្ថន័យជាលក្ខណៈពិភពលោកនៃការធ្វើទំនើបកម្មតាមបែបផែនចិន
2024-09-29 11:15:13cri
Share with:

កាលពីថ្ងៃទី២៨ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចពិភាក្សាដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិ ដើម្បីអធិប្បាយអំពីអត្ថន័យជាលក្ខណៈពិភពលោកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។

លោក Wang Yi បានថ្លែងថា ខួបទី៧៥នៃសាធារណរដ្ឋប្រជាមានិតចិនជិតមកដល់ហើយ ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំង តែជម្រើសរបស់ចិនមិនដែលកែប្រែទេ នោះគឺប្រមូលផ្តុំកម្លាំងដើម្បីស្វែងរកសុភមង្គលជូនប្រជាជន និងស្វែងរកការស្តារប្រជាជាតិឡើងវិញ ព្រមពេលជាមួយគ្នានេះ ក៏ស្វែងរកភាពរីកចម្រើនជូនមនុស្សជាតិនិងស្វែងរកសមាហរណកម្មពិភពលោកផងដែរ ។ ស្របនឹងពេលដែលស្វែងរកការអភិវឌ្ឍរបស់ខ្លួន ចិនក៏យកចិត្តទុកដាក់ចំពោះពិភពលោកទាំងមូល ដោយបានផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនឥតឈប់ឈរ ។

លោក Wang Yi បានលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងនូវសន្តិភាពនិងស្ថិរភាពពិភពលោក ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍរួម ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងនូវការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងនូវភាពរីកចម្រើននៃអរិយធម៌មនុស្សជាតិ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស