ថ្ងៃទី២៨ខែកញ្ញា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំសកម្មភាពហ្វឹកហាត់ជាប្រចាំនៅដែនសមុទ្រនិងដែនអាកាសនៅជុំវិញកោះHuangyanរបស់ប្រទេសចិន ដើម្បីធ្វើតេស្តសមត្ថភាពរបស់កងកម្លាំងបេសកកម្ម ដូចជាការយកការណ៍និងឃ្លាំមើល ការល្បាតនិងការត្រៀមលក្ខណៈប្រយុទ្ធនិងការវាយប្រហារចម្រុះជាដើម។ រាល់ការប៉ុនប៉ងធ្វើសកម្មភាពបង្កភាពចលាចលនៅសមុទ្រចិនខាងត្បូងនិងបង្កើតបញ្ហាជាចំណុចក្តៅ សុទ្ធតែគឺស្ថិតក្រោមការគ្រប់គ្រង។កងទ័ពនៃយុទ្ធភូមិភាគខាងត្បូងបានរក្សាភាពប្រុងប្រយត្ន័កម្រិតខ្ពស់ និងប្រឆាំងយ៉ាងដាច់ខាតនូវអំពើឃុបឃិតគ្នាដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕