នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយសាធារណរដ្ឋនិងមេដាយគោរមងារកិត្តិយសថ្នាក់ជាតិបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីនេះ ។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ បក្សនិងរដ្ឋទាំងមូលនិងប្រជាជនគ្រប់ជនជាតិត្រូវចាត់ទុកវីរជននិងអ្នកឈានមុខជាគំរូ រួមសាមគ្គីគ្នានិងធ្វើការតស៊ូព្យាយាម ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ក៏ដូចជាប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាដើម្បីរួមគ្នាកសាងប្រទេសជាតិដ៏ខ្លាំងក្លា ៕