ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនធ្វើសកម្មភាពហ្វឹកហាត់ជាប្រចាំនៅដែនសមុទ្រនិងដែនអាកាសនៅជុំវិញកោះHuangyanរបស់ប្រទេសចិន
2024-09-28 14:42:11cri
Share with:

    ថ្ងៃទី២៨ខែកញ្ញា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងការពារដែនសមុទ្រនិងដែនអាកាសធ្វើសកម្មភាពហ្វឹកហាត់ជាប្រចាំ ដូចជាការឈ្លបយកការណ៍និងការព្រមានជាមុន  ការល្បាតតាមសមុទ្រនិងតាមអាកាសនៅដែនសមុទ្រនិងដែនអាកាសនៅជុំវិញកោះHuangyanរបស់ប្រទេសចិន។  ប្រទេសមួយចំនួនតូចនៅខាងក្រៅតំបន់បានបង្កភាពចលាចលនៅសមុទ្រចិនខាងត្បូង និងបង្កកត្តាអស្ថិរភាពក្នុងតំបន់។ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះHuangyanនិងដែនសមុទ្រនៅក្បែរនោះ។ កងទ័ពនៃយុទ្ធភូមិភាគខាងត្បូងបានរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងការពារនូវសន្តិសុខនៃអធិបតេយ្យភាពជាតិ សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រយ៉ាងមុតមាំ៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូងយ៉ាងមុតមាំ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស