ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតដើម្បីលើកទឹកចិត្តដល់តំណាងកម្មករឧស្សាហកម្មនៃក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ទីមួយរបស់ប្រទេសចិន
2024-09-28 15:18:24cri
Share with:

    ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់តំណាងកម្មករឧស្សាហកម្មនៃក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ទីមួយរបស់ប្រទេសចិនដើម្បីសម្តែងការលើកទឹកចិត្តយ៉ាងស្និទ្ធស្នាលនិងបង្ហាញពីសេចក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រចំពោះពួកគេ ។

    លោក Xi Jinping បានគូសបញ្ជាក់ថា ឧស្សាហកម្មផលិតកម្មគឺជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យប្រទេសជាតិមានភាពខ្លាំងក្លា ។ ក្នុងយុគសម័យថ្មីនិងដំណើរថ្មី រំពឹងទុកថា អ្នកទាំងអស់គ្នានឹងខិតខំផ្សព្វផ្សាយស្មារតីបុគ្គលគំ ស្មារតីពលកម្មនិងស្មារតីសិប្បករដើម្បីបន្តរួមចំណែកជាពុទ្ធិនិងកម្លាំងកាយក្នុងការកសាងប្រទេសខ្លាំងខាងផលិតកម្មនិងជំរុញការស្តារនិងអភិវឌ្ឍតំបន់ឦសានដោយគ្រប់ជ្រុងជ្រោយ ។ សហគ្រាសមជ្ឈិមចិនត្រូវធ្វើឱ្យស៊ីជម្រៅនូវការធ្វើកំណែទម្រង់និងការច្នៃប្រឌិតថ្មី លើកកម្ពស់កម្លាំងប្រកួតប្រជែងជាស្នូល ក៏ដូចជារួមចំណែកកាន់តែធំដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស