តាមការអនុញ្ញាតពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ពិធីបំពាក់គ្រឿងឥស្សរិយយសនិងផ្តល់គោរមងារកិត្តិយសថ្នាក់ជាតិរបស់សាធារណរដ្ឋប្រជាមានិតចិននឹងប្រារព្ធធ្វើយ៉ាងឱឡារិកនៅវិមានសភាប្រជាជននៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននឹងបំពាក់ “គ្រឿងឥស្សរិយយសសាធារណរដ្ឋ” “គ្រឿងឥស្សរិយយសមិត្តភាព”និងផ្តល់គោរមងារកិត្តិយសថ្នាក់ជាតិជូនចំពោះអ្នកទទួលគ្រឿងឥស្សរិយយសជាតិនិងគោរមងារកិត្តិយសថ្នាក់ជាតិដោយឡែកពីគ្នា ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវេបសាយស៊ីនហួរនឹងផ្សាយផ្ទាល់នៅទីតាំងអង្គពិធីនេះ ៕