លោកLiu Dejunអ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា នៅថ្ងៃទី២៦ខែកញ្ញា យោងតាមការរៀបចំចាត់ចែងជាបណ្តោះអាសន្នដែលសម្រេចដោយភាគីទាំងពីរចិននិងហ្វីលីពីន ហ្វីលីពីនបានចាត់បញ្ជូននាវាស៊ីវិលមួយដើម្បីដឹកជញ្ជូនសម្ភារៈរស់នៅទៅកាន់នាវាចម្បាំងដែលចតទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen'ai ហើយឆ្មាំសមុទ្រចិនបានសាកសួរ បញ្ជាក់និងត្រួតពិនិត្យក្នុងដំណើរការទាំងមូលចំពោះនាវាហ្វីលីពីន។ សង្ឃឹមថា ភាគីហ្វីលីពីននឹងគោរពតាមពាក្យសន្យារបស់ខ្លួន ដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីរួមគ្នាគ្រប់គ្រងស្ថានការណ៍ដែនសមុទ្រឱ្យបានល្អ។ ឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់នៅប្រជុំកោះNanshaនិងដែនសមុទ្រក្បែរនោះ ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកRen'aiតាមផ្លូវច្បាប់ ៕