ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការដែលទំនាក់ទំនងរវាងចិននិងជប៉ុនទទួលបានការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងរឹងមាំក្នុងរយៈពេលយូរ វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ
2024-09-28 10:59:46cri
Share with:

        ថ្ងៃទី ២៧ ខែកញ្ញា លោក Li Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ថ្ងៃទី ២៧ ខែកញ្ញា លោក Ishiba Shigeru  ទទួលបានសំឡេងភាគច្រើន ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានបក្សសេរីប្រជាធិបតេយ្យរបស់ជប៉ុន ហើយបានក្លាយជាប្រធានបក្សសេរីប្រជាធិបតេយ្យអាណត្តិថ្មី ។ តាមការប៉ាន់ប្រមាណ លោក Ishiba Shigeru នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុននៅថ្ងៃទី ១ ខែតុលា ។  តើប្រទេសចិនមានអត្ថាធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ ?

        លោក Li Jian បានថ្លែងថា យើងបានចាប់អារម្មណ៍ដល់លទ្ធផលនៃការបោះឆ្នោតពាក់ព័ន្ធ រឿងនេះជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុន ភាគីចិនមិនធ្វើការអត្ថាធិប្បាយអី្វទេ ។ ការដែលទំនាក់ទំនងរវាងចិននិងជប៉ុនទទួលបានការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងរឹងមាំក្នុងរយៈពេលយូរ  វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ផងដែរ ។ រំពឹងទុកថា ជប៉ុនអាច ចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន ប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍សំខាន់ៗដែលកំណត់ដោយឯកសារនយោបាយទាំង៤និងគំនិតឯកភាពរួមរវាងចិននិងជប៉ុន ដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនរីកចម្រើនទៅមុខប្រកបដោយភាពល្អបរិសុទ្ធ  ស្ថិរភាពនិងនិរន្តរភាពតាមផ្លូវដ៏ត្រឹមត្រូវ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស