ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតស្តីពីការកោតសរសើរចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិដោយគូសបញ្ជាក់ថា ត្រូវជំរុញការកសាងសហគមន៍ប្រជាជាតិចិននិងពង្រឹងនិងអភិវឌ្ឍមហាសាមគ្គីភាពរបស់ប្រជាជាតិចិន
2024-09-27 16:30:16cri
Share with:

     នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា មហាសន្និបាតស្តីពីការកោតសរសើរចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិទូទាំងប្រទេសចិនបានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ជាពិសេសគឺ គំនិតសំខាន់ៗស្តីពីការពង្រឹងនិងកែលម្អការងារជនជាតិរបស់បក្ស ប្រកាន់ខ្ជាប់ការពង្រឹងមនសិការស្តីពីសហគមន៍ប្រជាជាតិចិន ជំរុញបុព្វហេតុនៃសាមគ្គីភាពនិងវឌ្ឍនភាពរបស់ជនជាតិជាបន្តបន្ទាប់ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការងារជនជាតិរបស់បក្សក្នុងយុគសម័យថ្មី ជំរុញការកសាងសហគមន៍ប្រជាជាតិចិន ក៏ដូចជាខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស