ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ទង្វើរបស់ភាគីអាមេរិកនៅពេលថ្មីៗកន្លងទៅនេះគឺការដើរតាមផ្លូវខុសកាន់តែឆ្ងាយទៅៗ
2024-09-27 10:57:02cri
Share with:

កាលពីថ្ងៃទី២៦ខែកញ្ញា លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ភាគីចិនប្រឆាំងនឹងទង្វើរបស់ភាគីអាមេរិកដែលមានទម្លាប់ដំឡើងពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកមកហើយ ។ អង្គការពាណិជ្ជកម្មពិភពលោកបានកាត់ក្តីថា វិធានការ ៣០១ របស់សហរដ្ឋអាមេរិកល្មើសនឹងការកំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ។ ទង្វើរបស់ភាគីអាមេរិកនៅពេលថ្មីៗកន្លងទៅនេះគឺការដើរតាមផ្លូវខុសកាន់តែឆ្ងាយទៅៗ ។

លោកស្រី He Yongqian បានថ្លែងថា ចិនដាស់តឿនឱ្យភាគីអាមេរិកឆ្លើយតបនឹងការអំពាវនាវពីមជ្ឈដ្ឋាននានាប្រកបដោយភាពសត្យានុម័តនិងវិចារណញ្ញាណ គិតពិចារណាដល់ការថែរក្សាសុវត្ថិភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោកនិងផលប្រយោជន៍ជាមូលដ្ឋានរបស់អ្នកប្រើប្រាស់និងផលិតកររបស់ប្រទេសទាំងពីរចិននិងអាមេរិក លុបចោលទាំងស្រុងនូវការដំឡើងពន្ធគយទៅលើផលិតផលចិនក្នុងពេលឆាប់ៗ ដើម្បីបង្កបរិយាកាសដ៏ល្អប្រសើរនិងអាចប៉ាន់ប្រមាណបានសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស