នៅថ្ងៃទី ២៧ ខែកញ្ញា វេទិកាធនាគារគំនិតនៃ"ផែនការឈ្វេងយល់ពីនិន្នាការជាយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង"បានចេញផ្សាយ«របាយការណ៍ស្តីពីធ្វើសភាពការណ៍នាវាចរណ៍និងហោះហើរនៅសមុទ្រចិនខាងត្បូង»នៅទីក្រុងប៉េកាំង ។
របាយការណ៍នេះបង្ហាញថា សមុទ្រចិនខាងត្បូងគឺជាសមុទ្រដែលមានភាពមមាញឹកបំផុត វិបុលភាពបំផុតនិងបើកទូលាយបំផុតនៅលើពិភពលោក ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៃប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍ សមុទ្រចិនខាងត្បូងនិងតំបន់ជុំវិញកាន់តែក្លាយជាផ្លូវគមនាគមន៍តាមសមុទ្រនិងតាមអាកាសដ៏សំខាន់ដែលមានភាពមមាញឹកបំផុតនៅលើពិភលោក ។ ជារៀងរាល់ថ្ងៃ មានកប៉ាល់និងយន្តហោះរាប់ពាន់គ្រឿងបានធ្វើដំណើរឆ្លងកាត់តាមសមុទ្រចិនខាងត្បូង ។ បើនិយាយចំពោះតំបន់និងពិភពលោក សមុទ្រចិនខាងត្បូងគឺជាសរសៃឈាមធំដែលជះឥទ្ធិពលដល់ការអភិវឌ្ឍនិងវិបុលភាពនៃសេដ្ឋកិច្ច ៕