ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកសាងសមត្ថភាពភាពវៃឆ្លាតសិប្បនិមិ្មត
2024-09-27 10:38:48cri
Share with:

      ថ្ងៃទី២៥ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកសាងសមត្ថភាពភាពវៃឆ្លាតសិប្បនិមិ្មតនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក។

      លោកWangYiបានថ្លែងថា ភាពវៃឆ្លាតសិប្បនិមិ្មតមិនត្រឹមតែជាឱកាសដ៏សំខាន់របស់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងក៏ជាបញ្ហាប្រឈមដ៏សំខាន់ដែលមានលក្ខណៈជាសកលផងដែរ។ភាគីចិនសម្គាល់ឃើញថា ការជំរុញអភិបាលកិច្ចសកលចំពោះភាពវៃឆ្លាតសិប្បនិមិ្មតគួរគោរពតាមគោលការណ៍ដូចខាងក្រោម៖ទី១ ត្រូវប្រកាន់ខ្ជាប់តុល្យភាពដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការជំរុញដោយមានតុល្យភាពនិងគ្រប់ជ្រុងជ្រោយនូវគំនិតជាប្រព័ន្ធ ដើម្បីបង្កើតក្របខ័ណ្ឌអំពីអភិបាលកិច្ចសកលចំពោះភាពវៃឆ្លាតសិប្បនិមិ្មត។ទី២ ត្រូវប្រកាន់ខ្ជាប់សមភាពនិងផ្តល់ផលប្រយោជន៍ជាទូទៅ បង្កបរិយាកាសអភិវឌ្ឍន៍ប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅនិងគ្មានភាពរើសអើង ធ្វើឱ្យភាគលាភនៃភាពវៃឆ្លាតសិប្បនិមិ្មតមានអំណោយផលដល់ប្រទេសទាំងអស់។ទី៣ ត្រូវប្រកាន់ខ្ជាប់ពហុភាគីនិយម បង្កើតយន្តការអភិបាលកិច្ចចំពោះភាពវៃឆ្លាតសិប្បនិមិ្មតដែលមានការចូលរួមពីបណ្តាប្រទេសនានា ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីឱ្យប្រទេសនានាអាចចូលរួមនិងទទួលបានផលប្រយោជន៍ស្មើគ្នា៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស