ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងសហភាពអឺរ៉ុបបានឯកភាពគ្នាបន្តជំរុញការចរចាអំពីកិច្ចព្រមព្រៀងស្តីពីការសន្យាពីតម្លៃរថយន្តអគ្គិសនីរបស់ចិន
2024-09-27 11:38:39cri
Share with:

    អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ២៦ ខែកញ្ញាថា ប្រទេសចិននិងសហភាពអឺរ៉ុបបានឯកភាពគ្នាបន្តជំរុញការចរចាអំពីកិច្ចព្រមព្រៀងស្តីពីការសន្យាពីតម្លៃរថយន្តអគ្គិសនីរបស់ចិន ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដោយពេញទំហឹងដើម្បីឈានដល់ដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាដោយមិត្តភាព ។

    លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនិងជាសមាជិកគណៈកម្មការពាណិជ្ជកម្មនៃគណៈកម្មាធិការសហភាពអឺរ៉ុបនៅទីស្នាក់ការទូទៅសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៩ ខែកញ្ញាដើម្បីធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងមានលក្ខណៈស្ថាបនាចំពោះករណីដែលសហភាពអឺរ៉ុបបើកការស៊ើបអង្កេតស្តីពីការប្រឆាំងឧបត្ថម្ភកធនរថយន្តអគ្គិសនីរបស់ចិន ។ ភាគីទាំងពីរបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈនយោបាយក្នុងការដោះស្រាយការខ្វែងគំនិតតាមរយៈការពិគ្រោះពិភាក្សា ។

    លោកស្រី He Yongqian បានបន្តថ្លែងថា"ប្រទេសចិនមានសុទ្ធចិត្តបំផុតក្នុងការដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាផង ហើយក៏មានការប្តេជ្ញាចិត្តខ្លាំងបំផុតក្នុងការគំាពារយ៉ាងមុតមាំមិនងាករេនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនផងដែរ" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស