ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping គូសបញ្ជាក់ក្នុងលិខិតដែលឆ្លើយតបគ្រូបង្រៀន និងនិស្សិតគ្រប់រូបនៃសកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ចិនថា ត្រូវរំលេចពីលក្ខណៈពិសេសនៃសាលារៀន ធ្វើកំណែទម្រង់និងការច្នៃប្រឌិតថ្មី ខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពខ្ពស់ឱ្យបានកាន់តែច្រើន
2024-09-26 11:27:40cri
Share with:

        នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់គ្រូបង្រៀន និងនិស្សិតគ្រប់រូបនៃសកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក្នុងន័យសម្តែងការអបអរសាទរនិងសួរសុខទុក្ខចំពោះគ្រូបង្រៀន និស្សិតនិងអតីតនិស្សិតរួមសាលាគ្រប់រូប ក្នុងឱកាសខួបទី៧០នៃការបង្កើតសកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ។

      លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី រំពឹងទុកថា អ្នកទាំងអស់គ្នានឹងបំពេញភារកិច្ចជាស្នូលស្តីពីការកសាងគុណធម៌និងអប់រំមនុស្ស ផ្តោតសំខាន់ទៅលើតម្រូវការនៃការងារប្រព័ន្ធសារព័ត៌មាន ត្រូវរំលេចពីលក្ខណៈពិសេសនៃសាលារៀន  ធ្វើកំណែទម្រង់និងការច្នៃប្រឌិតថ្មី លើកកម្ពស់គុណភាពអប់រំនិងកម្រិតសិក្សាស្រាវជ្រាវឥតឈប់ឈរ ខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពខ្ពស់ឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកថ្មីក្នុងការអភិវឌ្ឍបុព្វហេតុឃោសនាពីមនោគមវិជ្ជាគំនិតនិងវប្បធម៌របស់បក្ស ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស