ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៣ តាំងបង្ហាញពីផលិតផលថ្មីៗ
2024-09-26 10:42:29cri
Share with:

     ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៣ បានប្រារព្ធធ្វើនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិននៅថ្ងៃទី ២៥ ខែកញ្ញា ផលិតផលនិងបច្ចេកវិទ្យាថ្មីៗចំនួន ៤៤៦ នឹងត្រូវបានបញ្ចេញនិងតាំងបង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍លើកនេះដែលមានចំនួនលើសពីពិព័រណ៍លើកមុនៗយ៉ាងច្រើន ។

    ពិព័រណ៍ពាណិជ្ជកម្មឌីជីថលលើកនេះផ្តោតសំខាន់លើ"ថ្នាក់ជាតិ អន្តរជាតូបនីយកម្មនិងពាណិជ្ជកម្មឌីជីថល"ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងបង្កើតជាគំរូភាពផ្នែកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ។

    តាមការផ្សាយដំណឹងឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មឌីជីថលលើកនេះបានស្រូបទាញសហគ្រាសជាង ១៥០០ សហគ្រាសឱ្យទៅចូលរួមដែលក្នុងនោះបូករួមទាំងសហគ្រាសអន្តរជាតិជាង ៣០០ សហគ្រាសផងដែរ ។ លើសពីនេះទៅទៀត ពិព័រណ៍លើកនេះក៏បានចេញផ្សាយ«របាយការណ៍ស្តីពីការអភិវឌ្ឍនៃធុរកិច្ចឌីជីថលរបស់ចិន»ជាលើកដំបូងផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស